សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ
នៅវិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ ដោយមានការចូលរួមពីឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ថា ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍វត្តមានថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគី រវាងថ្នាក់ដឹកនាំគណបក្សទាំង៣ នៅក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកជំនួបប្រជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងបី នៅពេលនេះ គឺជាឱកាសនៃការពង្រីក នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត…


