ក្រសួងពាណិជ្ជកម្មនឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ជាមួយខេត្តសានស៊ី ប្រទេសចិន
FN ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានចុះអនុស្សរណៈជាមួយប្រតិភូខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សានស៊ី ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ីប្រទេសចិន និងលោក ហ្សុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រតិភូពាណិជ្ជករនៃខេត្តសានស៊ីជាង ២០០នាក់។ នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា និងចិន ព្រមទាំងការជួយគាំទ្ររបស់ប្រទេសចិន ចំពោះការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ក៏ដូចជាការអភិវឌ្ឍវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី សម្រាប់ទាក់ទាញគម្រោងវិនិយោគពីប្រទេសចិន និងជំរុញកំណើនសេដ្ឋកិច្ច។ លោក ហ៊ូ ហេភីង បានគូសបញ្ជាក់ពីវឌ្ឍនភាពល្អនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងខេត្តសានស៊ី ដែលមានទំហំទឹកប្រាក់ ១,២៩ពាន់លានដុល្លារអាមេរិក ព្រមទាំងការចូលរួមរបស់សហគ្រាសចិន នៅក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ…