ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន
FN ៖ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីពិសាភោជនាហារដើម្បីជាការជួបជុំអបអរសាទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ផងដែរ។ សមាគមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមប្រមូលផ្តុំទៅដោយអ្នកវិនិយោគ ពាណិជ្ជករ និងធុរជនខ្មែរ-ចិន ដែលកំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រសម្តេចឱ្យបន្តដឹកនាំប្រទស * សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ដែលជនរួមជាតិ…