ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យ ២,៥៨៨នាក់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយដែលនៅថ្ងៃនេះកម្ពុជាទទួលបានធនធានមនុស្សបន្ថែមលើវិស័យសុខាភិបាល គ្រាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើគោលនយោបាយគាំពារសង្គម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៩៨ថ្ងៃចាប់ពីពេលអនុវត្តន៍ ស្ត្រី និងកុមារមកពីគ្រួសារក្រីក្រ ជាង១០ម៉ឺនករណីហើយ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាប្រមាណ១០ពាន់លានរៀលហើយ សម្រាប់ឧបត្ថម្ភដល់ស្ត្រី និងកុមារ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាប្រមាណ៥៥ពាន់លានរៀលហើយ សម្រាប់កម្មការិនីដែលឆ្លងទន្លេមានជាង ១០ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។…