ព្រឹកនេះមហាជនប្រមាណ ៣ម៉ឺននាក់រួមគ្នាប្ររព្ធពិធីអបអរសាទរខួប ៤០ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ
FN ៖ អង្គមហាមិទ្ទីញអបអរសាទរខួប ៤០ឆ្នាំនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ស្ថិតនៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ទីដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នបានប្រែឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងកាលពី ៤០ឆ្នាំមុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់មកពីតាមក្រសួងស្ថាប័ននានា។ ជាពិសេសពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់មហាជនជាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី សិស្សនិស្សិតសរុបប្រមាណជា ៣ម៉ឺននាក់។ ក្នុងពិធីនេះក្រៅពីការថ្លែងសុន្ទរកថារបស់សម្តេចពញាចក្រី ហេង សំរិន គេក៏មានរៀបចំការសម្តែងរឿងខ្លីមានចំណងជើងថា «ឈាម និងទឹកភ្នែក» ដែលបង្ហាញពីទុក្ខមហាវេទនាគ្មានអ្វីប្រៀបផ្ទឹមបានរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រោមនឹមទណ្ឌកម្មរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។ សូមបញ្ជាក់ថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលមានឈ្មោះដើមថា «រណសិរ្ស សាមគ្គី សង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង…