គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រជុំផ្សព្វផ្សាយស្ដីពីនីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យ
PPR៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅវេលាម៉ោង១០និង០០ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យ ក្រោមអធិបតីភាពលោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.បនិងតំណាងគណបក្សនយោបាយអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សារព័ត៌មាន។ លោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.បបានមានប្រសាសន៍ថាចាប់ពីថ្ងៃទី០១ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ពង្រាយមន្រ្តីចុះឈ្មោះបោះឆ្នោតរបស់ខ្លួន រង់ចាំចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត។ លោកបន្តថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែលមាន៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។ ៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក…