សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ១៤៦ បេ ហៅថាវិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស និងផ្លូវលេខ ១៤៨ ហៅថាតីរវិថីសម្តេចតេជោ ហ៊ុន សែន
(១) ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២, កងវិស្វកម្មអគ្គបញ្ជាការកងយោពលខេមរភូមិន្ទកសាងផ្លូវនេះ, ផ្លូវ ៤៣ គីឡូម៉ែត្រតភ្ជាប់បន្ថែមលើផ្លូវ ៣៧ ខ្សែនិងផ្លូវល្បឿនលឿន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌, រាប់ទាំងចំណាយ ៧០ លានដុល្លារលើផ្លូវ ១៤៨បេ និង ១៤៨ ប្រាក់សន្សំប្រមាណជា ៤០០ លានដុល្លារត្រូវបានយកមកខេត្តព្រះសីហនុ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដែលមានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហាការកសាងផ្លូវនេះរួចហើយ ព្រមទាំងចក្ខុវិស័យមួយចំនួនផងដែរ។ ខ្ញុំមានមោទនភាព ដោយសារតែយើងបានធ្វើជាបន្តបន្ទាប់ ដែលថ្ងៃនេះ សមិទ្ធផលថ្មីមួយ ដែលបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ដែលយើងចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី២ របស់យើង។ ខ្ញុំសូមបញ្ជាក់បន្ដិចថា ប៉ូលសេដ្ឋកិច្ចទាំង៣ របស់កម្ពុជា ត្រូវបានកសាង នោះ៖ ទី១ គឺប៉ូលទីក្រុងភ្នំពេញ, ទី២ គឺខេត្តព្រះសីហនុ និងទី៣ គឺខេត្តសៀមរាប។ ប៉ូលទាំង៣…