អគ្គនាយកផែនការ៖ ពលរដ្ឋជិត២.៨លាននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩
FN ៖ ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងទប់ស្កាត់ការឆ្លងរីករាលដាល និងដៃម្ខាងប្រឹងតោងប្រជាពលរដ្ឋមិនឲ្យធ្លាក់ខ្លួន ប៉ះពាល់ជីវភាពធ្ងន់ធ្ងរ រហូតអត់អាហារ ដើម្បីទទួលទានប្រចាំថ្ងៃនោះឡើយ។ ការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា លើជីវភាពរបស់នៅប្រចាំថ្ងៃ សម្រាប់អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរ ឬយើងអាចនិយាយបានថា សម្រាប់ប្រជាពលរដ្ឋក្រីក្រនោះ គឺរាជរដ្ឋាភិបាលបានផ្ដល់ នូវជំនួយសង្គមជាបន្ដបន្ទាប់ ដែលរួមមានការឧបត្ថម្ភថវិកា ប្រចាំខែជាដើម។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចិញ្ចឹមប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជួបផលប៉ះពាល់ដោយសារវិបត្តិជំងឺរីករាលដាលជាសកលនេះ ប្រមាណជាង៧០ម៉ឺនគ្រួសារ ស្មើនឹងមនុស្សជិត២.៨លាននាក់។ លោក ថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្លែងបែបនេះថា «ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺមកទល់ពេលនេះគ្រួសារក្រីក្ររង្វង់ ៧០ម៉ឺនគ្រួសារ ដែលបានទទួលការឧបត្ថម្ភនេះ បើយើងគិតជាប្រជាជនប្រហែល២.៨លាននាក់»។ មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតថា ឆ្លងកាត់តាមការសម្ភាសផ្ទាល់ជាមួយប្រជាពលរដ្ឋ ពួកគាត់ពិតជាមានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះគិតគូរពីសំណាក់រាជរដ្ឋាភិបាល ដោយពួកគាត់មិននឹកស្មានថា នៅពេលដែលរងគ្រោះដោយសារជំងឺកូវីដ១៩ រាជរដ្ឋាភិបាលមិនត្រឹមតែទប់ស្កាត់…