កម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិ នៅតាមខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍
FN ៖ ដោយមានការគាំទ្រពីក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ កម្ពុជាគ្រោងរៀបចំឲ្យមានការប្រណាំងកង់កម្រិតអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។ គម្រោងបង្កើតព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោក នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងខេត្តកោះកុង ទីដែលប្រារព្ធពិធីបុណ្យសមុទ្រលើកទី៧។ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកអគ្គនាយក បានជជែកគ្នាច្រើនទៅលើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ ជាពិសេសធ្វើយ៉ាងណាឲ្យឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាបន្តរក្សាបាននូវភាពស្រស់ស្អាតជាមួយបរិស្ថានល្អ។ ក្នងជំនួបនេះលោក ប្រ៊ូយណូ បូដាដ ដែលជាអ្នកបានជួយជ្រោមជ្រែងឲ្យកម្ពុជាបានដាក់ឆ្នេរនៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត និងកែបចូលទៅក្នុងក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកនោះ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតនៃឆ្នេរសមុទ្ររបស់ខ្មែរ។ ជាពិសេសលោកបានសរសើរខេត្តកោះកុង ដែលមានទាំងទាក់ថ្លាក់ ព្រកោងកាង និងឆ្នេរសមុទ្រស្អាត ជាចំណុចទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរណ៍។ ក្រៅពីការពិភាក្សាលើបញ្ហាអភរិក្ស និងការថែរក្សាបរិស្ថាននៅតំបន់ឆ្នេរហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ…