សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព, នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក៏ដូចជាអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈតួនាទីរបស់ឯកឧត្តមនាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទន្ទឹម នឹងទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនបាន អរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានមើលឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងហ្វីលីពីននៅពេលកន្លងមក។ ឯកឧត្តមបន្តថាប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យ អប់រំ កសិកម្ម អាកាសចរណ៍ជាដើម…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងដំណើរអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តម នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោបានលើកឡើងថាដំណើររបស់ឯកឧត្តមប្រធានាធិបតីមកកាន់កម្ពុជានៅពេលនេះបង្ហាញឃើញច្បាស់ពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា និងនិយាយដោយឡែកនៅក្នុងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ សម្ដេចតេជោក៏បានលើកឡើងបន្ថែមទៀតថា សាវតានៃប្រទេសរវ៉ាន់ដា និងកម្ពុជាមានប្រវត្តិប្រហាក់ប្រហែលគ្នាហើយសម្ដេច និងឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា ក៏មានប្រវត្តិតស៊ូកម្សត់ប្រហាក់ប្រហែលគ្នាផងដែរ។ សម្ដេចសង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងរវ៉ាន់ដាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្ដេចតេជោចំពោះឯកឧត្តមនៅពេលនេះ ឯកឧត្តមបានលើកឡើងពីក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានចាត់ទុកប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ។ ឯកឧត្តមបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយឯកឧត្តមលើកឡើងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នឹងលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍដឹកនាំប្រទេសរបស់ខ្លួន…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

វិមានសាមគ្គីភាព, ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បាន សម្ដែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៅពេលនេះ។សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជារីករាយខ្លាំងណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអរគុណចំពោះកម្ពុជាដែលបានធ្វើកិច្ចការងារក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាមេរិកនាពេលកន្លងមក ទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ រវាងកម្ពុជានិងអាមេរិកដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។…