ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយជាង២៣០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ និងពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជា
FN ៖ ប្រធានាធាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយជាង២៣០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ នៅតាមជនបទ និងពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ។ ការប្រកាសផ្តល់ជំនួយបានធ្វើឡើងក្នុងជំនួបពិភាក្សា ការងាររវាងលោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន នាទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។ ជំនួយជាង២៣០លានដុល្លារអាមេរិកនេះ គឺជាង១៧៤លានដុល្លារ (១២០០លានយ័ន) សម្រាប់កសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត។ រីឯជំនួយជាង៦៥លានដុល្លារ (៤៥០លានយ័ន) ផ្សេងទៀត សម្រាប់ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។ ក្នុងជំនួបនេះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែ មានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងពង្រឹង បន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ពិសេសរួមចំណែកដល់ការថែរក្សាស្ថេរភាព សម្រាប់ការអភិវឌ្ឍ។ លោកប្រធានាធិបតី បានបញ្ជាក់ថា ឆ្នាំ២០១៨ ដែលជាខួប ៦០ឆ្នាំ…