ខ្លឹមសារទាំងស្រុងនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន នៅទីក្រុងប៉េកាំង
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុងប៉េកាំង ប្រទេសចិន ចំពេលចិនកំពុងជួបការលំបាក ដោយសារជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ខាងក្រោមជាលទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ដែលផ្តល់ជូនដោយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតីភូអមនាយករដ្ឋមន្ត្រី៖ លោកប្រធានាធិបតីបានជម្រាបថា លោកពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀត នៅទីក្រុងប៉េកាំង។ លោកបន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន។ លោកពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។ លោកបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។ សម្តេចតេជោ…