ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន៖ រដ្ឋាភិបាលឆែក បានលុបបំណុលកម្ពុជា ប្រមាណ៨០% និងនៅសេសសល់ ប្រែក្លាយជាជំនួយអភិវឌ្ឍន៍ លើវិស័យផ្សេងៗ
FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលឆែក បានលុបចោលចំនួនប្រមាណ៨០% នៃបំណុលរបស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្តីពីលទ្ធផល នៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងគណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងដំណើរជំនួបពិភាក្សាការងារ ខាងលើនេះ គណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេស ដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឆែក…