សុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ, ពិធីបើកកិច្ចប្រជុំពេញអង្គ «ការស្វែងរកថាមភាពសំយោគ៖ ថ្នាក់ដឹកនំាតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ»
– ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម – ឯកឧត្តមប្រមុខដឹកនំារដ្ឋ, រដ្ឋាភិបាល មីយ៉ាន់ម៉ា, ថៃ និងឡាវ, -លោក វីឆាត សាមានស៍ (Richard Samans), នាយកប្រតិបត្តិ/ប្រធានមជ្ឈមណ្ឌលសម្រាប់ររៀបវារៈ សកល និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក, – ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី តំបន់មេគង្គលើកទី ១ នៅទីក្រុងហាណូយនាពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូកម្ពុជា។ សម្រាប់ប្រធានបទនៃវេទិកាយើងថ្ងៃនេះ ខ្ញុំសូមចែករំលែកទស្សនៈមួយចំនួន ពាក់ព័ន្ធនិងចក្ខុវិស័យរួម និង ទិសដៅអភិវឌ្ឍន៍សម្រាប់តំបន់មេគង្គដូចតទៅ៖ ទី១-ខ្ញុំប្រមើលឃើញអំពី«សក្តានុពលនៃតំបន់មេគង្គ ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មធំមួយក្នុង តំបន់ និងពិភពលោក» ក្នុងរយៈពេលមួយទៅពីរទសវត្សរ៍ខាងមុខ។ តំបន់មេគង្គ ស្ថិតក្នុងភូមិសាស្ត្រសេដ្ឋ- កិច្ច និងនយោបាយមួយអំណោយផលនៅចំកណ្តាលបេះដូងនៃអាស៊ាន ស្ថិតក្នុងតំបន់អាស៊ី ដែលមាន…