មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ៖ ក្រសួងបាននិងកំពុងជំរុញការសិក្សាតាមប្រព័ន្ធ Online និងបញ្ជូនឯកសារ មេរៀន លំហាត់ ទៅដល់សិស្សានុសិស្ស
FN ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម កុច បានថ្លែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងអប់រំបាន និងកំពុងជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ Online ដល់សិស្សានុសិស្ស ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសិក្សា និងចំណេញពេលវេលា។ ការលើកឡើងបែបនេះ របស់លោករដ្ឋលេខាធិកា ធ្វើឡើងក្នុងឱកាសដែលោកបានអញ្ជើញចូលរួម ក្នុងកម្មវិធីរំលឹកខួបមួយឆ្នាំនៃ ការអនុវត្តគម្រោង Microsoft Student Partners នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ លោក អ៊ឹម កុច បានថ្លែងឲ្យដឹងថា «ទិសដៅរបស់ក្រសួង គឺជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ Online ដោយក្រសួងបានប្រើប្រាស់ Facebook Website របស់ក្រសួង ដើម្បីបញ្ចូនឯកសារ លំហាត់ នានាទៅដល់សិស្ស»។ កម្មវិធី Microsoft Student Partners នេះរៀបចំឡើងដោយភាពដៃគូជាមួយក្រសួងអប់រំ និងអង្គការស្ទែមកម្ពុជា ដើម្បីអបអរសាទរកម្មវិធីនិស្សិតដៃគូក្រុមហ៊ុន Microsoft ជំរុញលើកទឹកចិត្តឲ្យអនុវត្តគម្រោងនេះ កាន់តែបានល្អបន្ដទៀត និងចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់ក្រុម និងស្សិតដៃគូក្រុមហ៊ុន Microsoft។…