ទេសរដ្ឋមន្រ្តី ជា សុផារ៉ា៖ ៥ខែ ដើមឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាននៅកម្ពុជាមានជាង៤ពាន់លានដុល្លារ
FN ៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាននៅកម្ពុជា មានប្រមាណជាង៤ពាន់លានដុល្លារអាមេរិក កើនឡើង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង២០ម៉ឺននាក់ ក្នុងមួយថ្ងៃ។ លោកទេសរដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាលំនៅដ្ឋានថ្នាក់ជាតិ ជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅសណ្ឋាគារអ៊ីនធឺរខន់ ធីណេនថល នាថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៧។ លោក ជា សុផារ៉ា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងក្នុងរង្វង់៧ភាគរយ ហើយបើតាមការព្យាករណ៍ នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ បន្តទៀត ដែលកត្តានេះ វិស័យអចលនទ្រព្យ និងសំណង់លំនៅដ្ឋាន ជាសសរស្តម្ភស្នូលមួយដ៏សំខាន់ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ លោកថ្លែងយ៉ាងដូច្នេះថា «ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន ក្នុងឆ្នាំ២០១៦ កន្លងទៅ មានប្រមាណ៥,៥៨០លានដុល្លារអាមេរិក។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានប្រមាណ ៤,៣៦២លានដុល្លារអាមេរិក…