ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា
FN ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងវឌ្ឍនភាពលើវិស័យអប់រំ មិនមែនកើតឡើងដោយឯកឯងនោះទេ តែគឺបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់លោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតលើគន្លងដ៏ត្រឹមត្រូវក្នុងការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍឲ្យរីកចម្រើន ជាបន្តបន្ទាប់។ * សម្រាប់ការអប់រំវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានអភិវឌ្ឍន៍ពីមានអ្នកចេះដឹងតិចតួចនៅដើមទសវត្សរ៍ឆ្នាំ៨០ តាមរយៈអ្នក ចេះតិច បង្រៀនអ្នកអត់ចេះ និងអ្នកចេះច្រើនបង្រៀនអ្នកតិច រហូតដល់មានការពង្រីកអ្នកចេះដឹងជាបន្តបន្ទាប់ និងមានធនធានមនុស្ស យ៉ាងច្រើនសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស។…