សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ពិភពលោកមិនមែនប្រែប្រួលតែភូមិសាស្ត្រខាងនយោបាយ សូម្បីតែកីឡាក៏ប្រែប្រួល យប់មិញនរណាខ្លះយកអាហ្សង់ទីន? គ្រាន់តែប៉ុណ្ណឹងយើងអាចដឹងបានហើយថា អ្នកណាខ្លះនៅអង្គុយមើលបាល់រហូតដល់ម៉ោង ៣ ភ្លឺ។ អ្នកដែលចាក់អាល្លឺម៉ង់ក៏ស៊ីសៀង អ្នកដែលចាក់អាហ្សង់ទីន(ក៏)ស៊ីសៀង។ ឥឡូវ ពិភពមិនមែនតែប្រែប្រួលភូមិសាស្ត្រខាងនយោបាយទេ សូម្បីតែបាល់ទាត់ក៏ប្រែប្រួលអស់ហើយ។ អ៊ីតាលីដែលជាជើងខ្លាំងនៅអឺរ៉ុប គ្មានកៅអីមួយសម្រាប់ទៅចូល World cup នឹងគេទេ។ វាបែរជាអាល្លឺម៉ង់ទៅចាញ់ម៉ិចស៊ិច។ រឿងដែលវាមិនសមនោះ គឺអាហ្សង់ទីនមកចាញ់ក្រូអាត ហើយចាញ់នោះអាសូរតែចាញ់តិចតួច ចាញ់ ៣-០។ ភូមិសាស្រ្តនយោបាយវាដូរ ប៉ុន្តែ ភូមិសាស្រ្តបាល់ក៏វាដូរដែរ។ អញ្ចឹងទេ នេះគ្រាន់តែជាការចាប់ផ្ដើម ដើម្បីចង់ស្ទាបស្ទង់មើលថា អ្នកណាខ្លះមើលបាល់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣,២៣៣ នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ …។ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ នៅតែមានការទាក់ទាញ ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែយើងបានទទួលបន្ថែម ជាមួយនឹងធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើង រហូតទៅដល់ជាង ៣,២៣៣ នាក់ ដែលនេះជាផ្នែកដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើងតទៅមុខទៀត។ ខ្ញុំពិតជាមានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលចាប់ផ្ដើមពីជំហានមួយទៅកាន់ជំហានមួយ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ…