គិតត្រឹមដើមឆ្នាំ២០១៩ ប.ស.ស ចុះបញ្ជីមន្ដ្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនជាង៣១ម៉ឺននាក់
FN ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា គិតចាប់តាំងពីពេលដំណើរការដំបូង ក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាង៣១ម៉ឺននាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានជាង២៥ម៉ឺនដង/នាក់។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក អ៊ុក សមវិទ្យា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី ដែលរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ ក្នុងពិធីនោះ លោក អ៊ុក សមវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់បច្ចុប្បន្នពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៣១៤,០៧៦នាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ…