មេដឹកនាំកម្ពុជា-មីយ៉ាន់ម៉ា ឯកភាពគ្នាពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ
FN ៖ ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីនេះថា នៅក្នុងជំនួបនោះ លោកស្រី អោង សានស៊ូជី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែនថា នេះគឺជាលើកទី១ហើយ ដែលលោកស្រី បានមកបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីមកជួបជាមួយ សម្ដេចតេជោ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងន័យនេះ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។ លោកបានបន្តថា ជាការឆ្លើយតប…