ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃនេះ
FN ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ប្រសាសន៍ជាកិច្ចស្វាគមន៍នៅចំពោះមុខកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានអញ្ជើញមកជួបបងប្អូនកម្មករ កម្មការិនីតាមការគ្រោងទុក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះជួបកម្មករ កម្មការិនីរបស់សម្តេច មិនមែនជាយុទ្ធនាការរកសំឡេងឆ្នោតទេ តែជាការងារដែលសម្តេចត្រូវធ្វើ ដើម្បីឲ្យមានបរិយាកាសល្អប្រសើរនៅក្នុងវិស័យវេណភណ្ឌ។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរមកកាន់ខេត្តកំពង់ស្ពឺមិនមែនជារឿងថ្មោងថ្មីនោះទេ ពោលកាលពីអតីតកាលសម្តេចបានធ្វើដំណើរមកកាន់តំបន់នេះញឹកញាប់ ដែលរួមមានការធ្វើសមាហរណកម្មខ្មែរ ដើម្បីបញ្ចប់ការផ្ទុះអាវុធ…