សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
លោក អែនដ្រៀស ហ្សឺប្រាក់( Andreas Zurbrugg) ភារធារីនៃស្ថានទូតអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសូមសម្ដែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងប្រភេទ ហ្វៃស៊័រ (Pfizer )ចំនួន ២.៣៥០.៥៣០ ដូស ដែលក្នុងនោះ ៧៨៣.០០០ ដូស បានមកដល់កម្ពុជានៅថ្ងៃនេះ ហើយ ១.៥៦៧.៥៣០ ដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាកំពុងព្យាយាមសម្រប បន្សាំខ្លួន និងរស់នៅតាមប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។ ចាប់តាំងពីមានការផ្ទុះ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាយល់…