ក្រសួងសុខាភិបាល និងក្រុមហ៊ុន General Electrics របស់អាមេរិក ចុះចែកជូនប្រព័ន្ធទឹកស្អាត ដល់មន្ទីរពេទ្យចំនួន១០ នៅប្រទេសកម្ពុជា
FN ៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុនGeneral Electrics បានចែកជូននូវប្រព័ន្ធទឹកស្អាតទៅដល់បណ្ដាមន្ទីរពេទ្យចំនួន១០នៅកម្ពុជា ដើម្បីផ្តល់នូវទឹកស្អាតគ្រប់គ្រាន់ ក្នុងការបម្រើដល់គ្រប់ផ្នែកសំខាន់ៗទាំងអស់ ជាពិសេសផ្នែកវះកាត់ និងផ្នែកសម្ភព។ លោកស្រីវេជ្ជបណ្ឌិតឱវណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងឲ្យលោក ម៉ម ប៊ុន ហេង បានថ្លែងថា ប្រព័ន្ធទឹកស្អាតនេះពិតជាមានសុវត្ថិភាព និងមានសារសំខាន់ណាស់ សម្រាប់តំហែទាំ អ្នកជំងឺ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយ ដែលកំពុងធ្វើការជាមួយអ្នកតំណាងមកពីក្រសួង និងមូលនិធិជេណេរ៉ល អេឡិកទ្រិក មកដល់បច្ចុប្បន្ននេះមានអ្នកជំងឺច្រើនជាង៥០០នាក់ ហើយនៅក្នុងមន្ទីពេទ្យបង្អែក នានា ក៏ដូចជាមន្ទីពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង មានលទ្ធភាពទទួលបានទឹកស្អាត ជារៀងរាល់ថ្ងៃ។ លោក Wouter Van Wersch ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំអាស៊ាន បានឲ្យដឹងថា «ខ្ញុំមើលឃើញ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេង ជាច្រើនហើយនេះគឺជាកម្លាំងជំរុញយ៉ាងសំខាន់មួយឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ និងកំណែទម្រង់ បរិយាកាសធុរកិច្ច ខ្ញុំសូមការប្តេជ្ញាចិត្តថា ខ្ញុំនៅតែបន្ដជាដៃគូមួយសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូត»។ លោក លីម ដារារិទ្ធ…