សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ចូលជួបសម្ដែងការគួរសម និងជម្រាបលា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ដែលឯកឧត្តម បានជួយសម្រួបសម្រួលរៀបចំ ដូចជា ព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួមកិច្ចប្រជុំកំពូលនានានៅបារាំងរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី។ សកម្មភាពទាំងនេះ គឺជាកិច្ចឆ្លើយតបដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។ ជាមួយគ្នានេះ សម្តេច បានចូលរួមអបអរសាទរចំពោះការបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជាការឆ្លុះបញ្ចាំងនូវការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម នាពេលកន្លងនេះ ក្នុងការលើកកម្ពស់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ នាឱកាសជំនួបនេះ ឯកឧត្តម Jacques PELLET បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកអំពីប្រវត្តិការងារជាអ្នកការទូតរបស់ឯកឧត្តម…