FN ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ អង្គការភ្លែន បានចូលរួមសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខា សាសាផ្សព្វផ្សាយគម្រោងលើកកម្ពស់អនាម័យជនបទនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទនៅ តាមខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ខណៈពេលបច្ចុប្បន្នមានប្រជាពលរដ្ឋយល់ដឹងច្រើនពីផ្នែកអនាម័យ។ ការរៀបចំសិក្ខាសាលានេះធ្វើឡើងដើម្បីបង្ហាញពីគោលដៅ គោលបំណងនៃការធ្វើគម្រោង និងសកម្មភាពអនុវត្តកម្មវិធី ទៅដល់ភាគីពាក់ព័ន្ធ ស្វែងរកការគាំទ្រលើការអនុវត្តន៍កម្មវិធីនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន កសាងទំនាក់ទំនងរវាងអង្គការ ភ្លែនអន្តរជាតិដៃគូអនុវត្តគម្រោង និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គការដែលធ្វើការ លើវិស័យទឹកស្អាត និងអនាម័យនៅក្នុងខេត្តព្រៃវែង។ អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមប្រតិបតិ្តការនៅឆ្នាំ២០០២ និងកំពុងអនុវត្តន៍គម្រោងរបស់ខ្លួននៅក្នុងខេត្តដូចជា សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និងរតនគីរី ដែលមានការិយាល័យប្រចាំប្រទេសនៅភ្នំពេញ។ អង្គការភ្លែនអន្តរជាតិ អនុវត្តន៍គម្រោងចំនួន ៥ គឺ គម្រោងការថែទាំ និងអភិវឌ្ឍន៍កុមារតូច (ECCD) ការការពារកុមារ ទឹកស្អាត និងអនាម័យ អាហាររូបត្ថម្ភ និងការអប់រំ។ សិក្ខាសាលានេះធ្វើឡើងដើម្បីដោះស្រាយបញ្ហាប៉ះពាល់ដល់កុមារក្នុងប្រទេសកម្ពុជា។ អង្គការភ្លែនអន្តរជាតិ ត្រូវបានជ្រើសរើសអោយធ្វើជាភ្នាក់ងារប្រតិបត្តិ(EA) ដើម្បីដឹកនាំការអនុវត្តគម្រោងខាងលើ តាមរយៈ ដៃគូអភិវឌ្ឍន៍នានាដែលជ្រើសរើសចេញពីអង្គការក្នុងស្រុក អង្គការអន្តរជាតិ និងស្ថាប័នរាជរដ្ឋាភិបាលមួយចំនួនដើម្បី អនុវត្តហិរញ្ញប្បទានខាងលើអោយមានប្រសិទ្ធិភាព អង្គការភ្លែនអន្តរជាតិ…