សុន្ទរកថា នៅក្នុងពិធីលៀងសោយភោជន៍ នៃវេទិកាធុរកិច្ចកម្ពុជា-ចិន “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ”
ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក តុង វិនពាវប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ី អឹម អាយ ជី (CMIG) អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយជាអនេកដោយមានកិត្តិយស បានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាពិសេសធុរជនកម្ពុជា និងចិនទាំងអស់ក្នុងពិធីលៀងសាយ- ភោជន៍នារាត្រីនេះ។ ឆ្លៀតឱកាសនេះខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី សហការ និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានញុំាងឱ្យវេទិកា ថ្ងៃនេះទទួលបានផ្លែផ្កា និងសម្រេចជោគជ័យតាមការគ្រោងទុក។ ជាមួយគ្នានេះ…