គ.ជ.ប ចេញសេចក្ដីជូនដំណឹងថ្មីម្ដងទៀត ស្ដីពីការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត ស្ដីពី ការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតនេះ សូមដាក់ពាក្យសុំចុះឈ្មោះ ដោយផ្ទាល់នៅ គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា «សេចក្ដីជូនដំណឹងនេះ ជាការំលឹកឡើងវិញបន្ទាប់ពី គ.ជ.ប បានចេញសេចក្ដីជូនដំណឹងម្ដងរួមមកហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧»។