សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប
ការជួបជុំបង្ហាញការរាប់អានចំពោះប្រជាជនក្នុងស្រុក ខ្ញុំព្រះករុណាខ្ញុំ និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ជាដំបូងនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណា ខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេមានព្រះរាជបណ្ដាំតាមរយៈខ្ញុំព្រះករុណា ខ្ញុំទូលប្រគេនចំពោះព្រះសង្ឃព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅឯនាយសមុទ្រ នេះគឺជាព្រះរាជបណ្ដាំរបស់ព្រះអង្គដែលសូមទទួលការស្រលាញ់ពីព្រះអង្គទាំងទ្វេ។ ជាថ្មីម្ដងទៀត ថ្ងៃនេះខ្ញុំព្រះករុណា ខ្ញុំបានជួបជាមួយនឺងបងប្អូន បន្ទាប់ពីការជួបនៅឯ ហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។ ពេលនោះយើងជួបគ្នាផ្ទួនៗ ថ្ងៃ ២៣ តុលា ២០១៨ យើងជួបគ្នាម្ដងនៅ ហ្សឺណែវ ហើយចូលមកដល់ ខែ កក្កដា ឆ្នាំ២០១៩ យើងជួបគ្នាម្ដងទៀត។ ដោយសារ កូវីដ-១៩ យើងអាក់ខានពីពេលនោះរហូតមកដល់ពេលនេះ។ គម្រោងដើមរបស់យើងកាលពីមុននេះ គឺខ្ញុំព្រះករុណាខ្ញុំគ្រោងមកកាន់ Davos គឺនៅខែមករា។ ប៉ុន្តែ ពេលនោះនៅតំបន់អឺរ៉ុប មានការវាយប្រហារអំពីមេរោគបំប្លែងថ្មី Omicron។ អញ្ចឹងខាងផ្នែករៀបចំវេទិការសេដ្ឋកិច្ចពិភពលោក ស្នើសុំពន្យាពេលហើយគេក៏បានកំណត់កាលបរិច្ឆេទថ្មីគឺថ្ងៃ ២២-២៧ (ខែឧសភា)។ គាប់ជួនពេលនោះគឺកំពុងតែចរចាអំពីកម្មវិធីនៃការប្រជុំ អាស៊ាន-អាមេរិក។ ការពិភាក្សាលើកទីមួយនោះគ្រោងធ្វើថ្ងៃទី ១៩-២០ ខែឧសភា។ អញ្ចឹងខ្ញុំព្រះករុណា ខ្ញុំពេលនោះគិតថាបើប្រជុំថ្ងៃ ១៩-២០ (ហើយ)…