នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ព្រមព្រៀងឲ្យបោះបង្គោលព្រំដែនឲ្យបានញឹក នៅកន្លែងមានភាពសសាំញ៉ាំ
FN ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ូលីត បានព្រមព្រៀង និងឯកភាពគ្នាឲ្យមានការបោះបង្គោលព្រំដែនបន្ថែមលើចំនួនបង្គោលព្រំដែន ដែលមានស្រាប់ ពោលនៅកន្លែងដែលមានបញ្ហាសាំញ៉ាំ ត្រូវបោះបង្គោលព្រំដែនឲ្យបានញឹក ដើម្បីចៀសវាងបញ្ហាជាមួយគ្នាទៅថ្ងៃក្រោយទៀត។ ការព្រមព្រៀងគ្នាឲ្យមានការបោះបង្គោលព្រំដែន ឲ្យបានញឹកនៅតំបន់មានបញ្ហាសាំញ៉ាំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន និងលោក ថងលួន ស៊ីស៊ូលីត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ រួមនិងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងជំនួបពិភាក្សានោះ មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន និង លោក ថងលួន ស៊ីស៊ូលីត បានថ្លែងថា កំពុងតាមដាន និងត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយមិនឲ្យមានបញ្ហាកើតឡើងទៀតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានការរីករាយចំពោះសភាពការណ៍ តាមតំបន់ព្រំដែនមិនមានភាពតានតឹង ហើយសម្តេចបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្រ្តីការបរទេស និងគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បានធ្វើការជួបប្រជុំ…