ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងពីប្រទេសចិន និងធ្វើសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ព្រមទាំងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ញើជូនជនរួមជាតិ។ វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ។ ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង និងធ្វើសន្និសីទព័ត៌មានផ្ញើជូនជនរួមជាតិ៖ * លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា កម្ពុជាជាប្រទេសដំបូងគេលើពិភពលោក ដែលបានទទួលជំនួយវ៉ាក់សាំង១៩ ពីរដ្ឋាភិបាលចិន * អគ្គរដ្ឋទូតចិន ថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» * អគ្គរដ្ឋទូតចិន ថ្លែងថា ក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា * អគ្គរដ្ឋទូតចិន ថ្លែងថា ប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩ *…