ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤។ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសេចក្ដីសោមនស្ស ដែលបានចូលរួមក្នុងពិធីបើក​ជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិត​ផលជាតិ» ដែលជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត, អ្នកផ្គត់ផ្គង់, អ្នកចែកចាយ, អ្នកលក់រាយ និង អ្នកប្រើប្រាស់ សំដៅ ជំរុញឱ្យមានការផ្លាស់ប្តូរពី ការផ្សព្វផ្សាយផលិតផល ទៅជាការបង្កើតទំនាក់ទំនង​ពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។ *…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង

FN​ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង​២កម្រិត​នេះ ចំនួន ១០៤នៅទូទាំងប្រទេស។ ពិធីនេះ រៀបចំឡើងនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រី​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្ត​កំពង់​ចាមយ៉ាងច្រើនកុះករ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដែលបានមកចូលរួមនៅក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅទូទាំងប្រទេសនាពេលនេះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារ ជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និង ផ្នែកវះកាត់ ព្រមទាំង…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជាក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះគឺជាផ្នែកមួយដែលចូលរួមចំណែកឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ហើយសម្ដេចសង្ឃឹមថា ឯកឧត្តមនឹងរីករាយនៅក្នុងការស្នាក់នៅ ក៏ដូចជាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានាពេលនេះ។ ជាការឆ្លើយតប ឯកឧត្តម បឺណ័រ ឌីស្ប៉ា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយបានឃើញពីភាពរីកចម្រើនរបស់កម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានភាពធន់ដោយសារតែប្រទេសនេះបានឆ្លងកាត់នូវឧបសគ្គ ជាច្រើនកាលពីអតីតកាល ដូចជាក្នុងរបបប្រល័យពូជសាសន៍…