ក្រសួងមហាផ្ទៃ ប្រកាសឲ្យគណបក្សដែលចុះបញ្ជីរួច រួសរាន់ទៅបំពេញលក្ខខណ្ឌបន្ថែម ដើម្បីការពារសុពលភាពបក្ស ឲ្យស្របតាមវិសោធនកម្មច្បាប់ថ្មី
FN ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីរួចរាល់ហើយនោះ ត្រូវប្រញាប់រួសរាន់បំពេញបែបបទ និងលក្ខខណ្ឌបន្ថែមជាកំហិត ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របច្បាប់ ដូចមានចែងក្នុងមាត្រា១៩ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ។ ក្នុងសេចក្ដីជូនដំណឹង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សនយោបាយទាំងឡាយ ដែលបានបង្កើតរួចហើយនោះ ត្រូវទៅបំពេញបែបបទ និងលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៩ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ជាកំណត់។ អាណាព្យាបាលរបស់គណបក្សនយោបាយនៅកម្ពុជាមួយនេះ បានបន្តថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយនោះ ត្រូវបំពេញបែបបទឲ្យស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២៦ថ្មី ត្រង់កថាខណ្ឌទី១ នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយដដែល ដោយភ្ជាប់ទៅជាមួយជីវប្រវត្តិសង្ខេបរបស់ថ្នាក់ដឹកនាំម្នាក់ៗ ចំនួន១ច្បាប់ ដោយមានបិទរូបថតទំហំ ៤គុណ៦ និងបញ្ជីឈ្មោះថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធគណបក្ស។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៥ ខែមិថុនា…