ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ៣ម៉ឺននាក់នៅខេត្តកណ្តាល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។ ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករជិត ៣ម៉ឺននាក់មកពីរោងចក្រចំនួន២៥ នៅខេត្តកណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាកទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាពលរដ្ឋក៏បានប្រែប្រួលខុសពីអតីតកាល ដែលរកតែស្បែកជើងពាក់មិនចង់បានផងនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសង្គ្រាមឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ។ ប៉ុន្តែជាអកុសលសង្គ្រាមនេះ បានបំផ្លេចបំផ្លាញកម្ពុជាគ្មានសល់ កម្ពុជាបានប្រឹងប្រែងងើបឡើងទាំងលំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីស្តារប្រទេសឡើងវិញ…