អគ្គរដ្ឋទូតអាមេរិក ចូលជួបថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលកប៉ាល់ Westerdam ឱ្យចូលចត ហើយប្តេជ្ញាបន្តសហការជាមួយកម្ពុជាថែមទៀត
FN ៖ លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ហើយលោកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាបន្តសហការជាមួយកម្ពុជាបន្ថែមទៀត។ ការថ្លែងអំណរគុណរបស់លោកអគ្គរដ្ឋទូតអាមេរិក បានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានជម្រាបជូនសម្ដេចតេជោថា លោកបានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការចូលចតកប៉ាល់ ដែលមានភាគច្រើនជាជនជាតិអាមេរិកនៅក្នុងនោះ។ លោកបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់ Westerdam បានចូលចតនៅក្រុងព្រះសីហនុ។ លោកបន្តថា នេះជាកាយវិការមនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាត ឱ្យចូលចតទេនោះ…