ខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើក «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» នៅរសៀលថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបើក វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន។ ពិធីបើកនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។ ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់វត្តមានរបស់របស់ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេល នឹងការប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេសអ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទ…