ចំណងអាពាហ៍ពិពាហ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយគ្មានសំឡេងភ្លេងការមានរយៈពេល ៤៣ឆ្នាំហើយ (មានប្រវត្តិស្នេហ៍ដ៏ផ្អែមល្អែម និងជូរចត់របស់សម្តេចនៅខាងក្នុង)
FN ៖ នៅថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ (ថ្ងៃសីល ថ្ងៃដាច់ខែមិគសិរ) ឆ្នាំរកា ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួប ៤៣ឆ្នាំហើយ នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំឡើងដោយអង្គការនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។ អាពាហ៍ពិពាហ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិ ប៊ុន រ៉ានី ហ៊ុនសែន ដែលរៀបចំឡើងដោយខ្មែរក្រហមនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ ១២គូផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះដែរ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។…