នឹងទិញវ៉ាក់សាំងសំរាប់ ១០ លាននាក់ បន្ថែមលើ ១ លានដូស នៃដំណាក់កាលទីមួយ
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព (និង)វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ កូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មាន(ទំហំ)ធំមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះ ថវិកាដែលសប្បុរសជន(បាន)ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០ លានដុល្លារ។ ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី ២ ទៀត នៅធនាគារ អេស៊ីលីដា និងភ្នាក់ងារវីងដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះ អេស៉ីលីដា ប្រាក់រៀលគឺ 00010556999989 (និង) ចំពោះប្រាក់ដុល្លារគឺ 00010556999999។ សូមជនរួមជាតិយើងដែលចង់ចូលរួម ផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូនប្រជាជនឱ្យបាន ១០ លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត(ដល់) ២០ លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន ១ លានដូសសម្រាប់ចាក់ជូន ៥០ ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ។ (ក្នុងនោះ ជា)អាទិភាព (យើង)ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕