កម្ពុជាជាប់លេខ១ នៅអាស៊ាន ក្នុងជំនួញនាំចេញកង់ ខណៈ៤ខែឆ្នាំនេះទទួលចំណូលជាង៣០៦លានដុល្លារ
FN ៖ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ ខណៈ៤ខែ ឆ្នាំ២០២២នេះ រកចំណូលបានជាង៣០៦លានដុល្លារ ពីការនាំចេញកង់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់»។ លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការនាំចេញកង់កម្ពុជា ៤ខែ ឆ្នាំ២០២២ សរុបទឹកប្រាក់៣០៦,៤៧៤,១១៤ដុល្លារ កើនឡើង៥៤ភាគរយ ដែលរួមមាន៖ អាមេរិក ១២៩,៣៤៤,០៥០ដុល្លារ, អាល្លឺម៉ង់ ៤៧,៩៩២,២៨៩ដុល្លារ, បែលហ្ស៊ីក ៤៧,០៦៩,៨៥២ដុល្លារ, អង់គ្លេស ២៣,៨៩៣,៣៤៦ដុល្លារ និងហូឡង់ ១២,២៤០,២៥៧ដុល្លារ។ ដោយឡែក ការនាំចូលកង់វិញ ៤ខែ…