ថ្ងៃអាទិត្យនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋជិត២ពាន់នាក់ នៅស្រុកខ្សាច់កណ្ដាល
FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៥១នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន ១៩៩៤នាក់ ក្នុងនោះស្រ្ដីមានចំនួន១៣៨៨នាក់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន ២៥១នាក់ ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាង លោក ហ៊ុន ម៉ានី និងបានសហការជាមួយ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណ:ពង្រឹងមូលដ្ឋានឃុំវិហារសួគ៌និងឃុំស៊ីធរ តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:អចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាលនិងស្រុកល្វាឯម, លោក នួន ផារ័ត្ន សមាជិកអចិន្ដ្រៃយ៍…