សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំទទួលស្គាល់នូវសម្លេង និងខ្លឹមសារដែលខ្ញុំបាននិយាយជាមួយឯកឧត្តម កឹម សុខា»
FN ៖ ដោយមិនទុកយូរក្រោយពីបែកធ្លាយសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយហើយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook របស់ Fresh News នៅយប់ថ្ងៃសៅរ៍នេះថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។ សម្តេចនាយករដ្ឋមន្រ្តីតាមរយៈហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment នៅលើ Facebook របស់ Fresh News ដើម្បីឆ្លើយនឹងទទួល ស្គាល់សម្លេងសន្ទនាបែកធ្លាយ ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំទទួលស្គាល់ថានេះជា សម្លេងខ្ញុំពិតប្រាកដមែន។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម…