ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដក EBA ពីកម្ពុជា
FN ៖ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។ ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។ លោក យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ លោកបានបង្ហាញការស្ញប់ស្ញែងចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែកដ៏សំខាន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនៅលើទីផ្សារអឺរ៉ុប។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។ លោកប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប លោកនឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ដល់អ្នកព័ត៌មានយ៉ាងដូច្នេះ «ហុងគ្រីបានលើកឡើងជាថ្មីទៀតថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា…