ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល
FN ៖ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល។ ពិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណកន្លះម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរីករាយដែលបានអញ្ជើញបិទសន្និបាតការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារឆ្នាំបន្ទាប់របស់ក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និបាតនេះមានសារៈសំខាន់ ដើម្បីពិនិត្យការងារដែលបានសម្រេចរយៈពេល៥ឆ្នាំ និងដាក់ចេញការងារឆ្នាំបន្តបន្ទាប់ ក៏ដូចជាកែលំអរលើប្រព័ន្ធការងារសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ, គ្រូពេទ្យ, បុគ្គលិកសុខាភិបាល, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់, សប្បុរសជន, ប្រជាពលរដ្ឋ និង សហគមន៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានអនុវត្ត និង ពង្រឹងការអនុវត្តវិធានការចាំបាច់នានា ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដោយបានទប់ស្កាត់គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ លើសុខភាពសាធារណៈ និង អនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស…