កម្ពុជា រៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ នៅទីក្រុងទេសចរណ៍សៀមរាប
FN ៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយមូលនិធិអង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» (World Woods Days / WWD) ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។ ព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ខាងលើនេះ បានរៀបចំបើកក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោកបណ្ឌិត Howard Rosen ប្រធានមូលនិធិចម្លាក់ ឈើពិភពលោក (WWDF) និងមានការចូលរួមគណៈអធិបតី ភ្ញៀវជាតិ និងអន្ដរជាតិ ជាងឈើ ជាងចម្លាក់ តន្ដ្រីករ សិល្បករ ប្រមាណ៥៥០រូប ដែលបានអញ្ជើញមកពីបណ្ដាប្រទេស ប្រមាណ១០០ ប្រទេស នៅលើពិភពលោក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។ លោក…