មួយព្រឹកនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា៨ខ្នង ស្មើនឹង ១៤៨ បន្ទប់
FN៖ ក្នុងដំណើរទស្សនកិច្ច ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចបានទៅដល់ខេត្តបន្ទាយមានជ័យ ដោយពេញមួយព្រឹកនេះ សម្តេចតេជោ បានចូលពិនិត្យស្ថានភាពសាលារៀនចំនួន៦។ ក្នុងការចុះពិនិត្យស្ថានភាព សាលារៀនទាំង៦នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសាលារៀនចំនួន ៦ខ្នងស្មើនឹង១៤២បន្ទប់ និងផ្តល់ទីចាត់ការ២ខ្នង ស្មើនឹង៦បន្ទប់ រួមទាំងឧបត្ថម្ភនូវការរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់ទាត់ផងដែរ។ សាលារៀនទាំង៦ ដែលទទួលបានការឧបត្ថម្ភអគារសិក្សាទាំងនោះរួមមាន៖ ១) វិទ្យាល័យទឹកជោ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ ទីចាត់១ខ្នង មាន៣បន្ទប់ ចាក់ដីបំពេញទីធ្លា ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ។ ២) វិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោសម្រេចផ្តល់ជូន អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់…