សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាង២០០នាក់ ដែលកំពុងសិក្សា នៅទីក្រុងណាននីង
FN ៖ បន្ទាប់ពីបញ្ចប់ជំនួបជាមួយវិនិយោគិនចិន នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ២២៩នាក់ ដែលកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងសិក្សានៅប្រទេសចិន បានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដែលសម្តេចមានវត្តមានអញ្ជើញទៅបំពេញទស្សនកិច្ច ឬអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិអ្វីមួយ សម្តេចតែងតែជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ក្នុងការស្នើសុំអាហារូបករណ៍ដើម្បីអនុញ្ញាតឲ្យនិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីច្រើនក្តី ដើម្បីយកចំណេះមកធ្វើការអភិវឌ្ឍប្រទេសដ៏អភ័ព្វរបស់យើង ពីគ្មានអ្វីទាំងអស់ កាលពីជាង៣០ឆ្នាំមុន រហូតកម្ពុជាសំរេចបាន នូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុង ក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ តាមរយៈការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ។ ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បានបន្តថា ថ្ងៃនេះទើបតែមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់…