ការនាំចេញកម្ពុជា មានទឹកប្រាក់ ៣ ៥៩៥លានដុល្លារ កើន២១% នៅរយៈពេល២ខែដំបូង
FN ៖ រយៈពេល២ខែដើមឆ្នាំនេះ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង ៣ ៥៩៥លានដុល្លារ កើនឡើង២១.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែជាង ២ ៩៦៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ។ តាមទិន្នន័យដែលទទួលបាននេះ ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ១.៤ពាន់លានដុល្លារ ស្បែកជើងជាង២៧៨ លានដុល្លារ, គ្រាប់ធញ្ញជាតិជាង ២១៨លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ២៣០លានដុល្លារ, បន្លែជាង១២៨លានដុល្លារ, ផ្លែឈើជាង ៧៩លានដុល្លារ, គ្រឿងសង្ហារឹមផ្សេងជាង១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ ៣,៥៩៥,៧៦០,០០០ ដុល្លារ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះថា កំណើននៃការនាំចេញទំនិញនេះ ដោយសារតែយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩បានជោគជ័យ និងការដាក់ដំណើរសេដ្ឋកិច្ចឡើងវិញ ដែលធ្វើឱ្យមានការបញ្ជាទិញពីប្រទេសផ្សេងៗជាច្រើនមកកម្ពុជា ស្របពេលដែលបណ្តាប្រទេសមួយចំនួនទៀត…