ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល នៅអាងត្រពាំងថ្ម ដើម្បីអបអរសាទរទិវាមច្ឆជាតិ
FN ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៩ ខែកក្កដា ព្រះមហាក្សត្រនឹងយាងដាំកូនឈើនៅខេត្តបាត់ដំបង ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជំនួយការរបស់សម្តេច បានដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណីក្នុងខេត្តបន្ទាយមានជ័យ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលែងកូនត្រី គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ…