ក្រសួងសង្គមកិច្ច និងអង្គការចំនួន៤ ចុះMoU ជិត២លានដុល្លារ ដើម្បីបន្តសកម្មភាពការងារ ក្នុងរយះពេលគម្រោង៣ឆ្នាំបន្តទៀត ក្នុងការលើកកំពស់សុខុមាលភាពរបស់ ជនរងគ្រោះ និងងាយរងគ្រោះ
FN ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយអង្គការចំនួន៤ ក្នុងទំហំទឹកប្រាក់១លាន៧សែនដុល្លារអាមេរិក ដើម្បីជួយទៅលើកម្មវិធីផ្សេងៗរបស់អង្គការក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយក្រសួងសង្គមកិច្ច ដើម្បីការងារលើកកំពស់សុខុមាលភាពរបស់កុមារ និងជនរងគ្រោះ និងជនងាយរងគ្រោះ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) នេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច និងតំណាងអង្គការទាំង៤ មានអង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ អង្គការ បេសកម្មទូទាំងពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ជំនួយពិភពលោកកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីក្រុមការងារតាមបណ្តាខេត្តដែលមានអង្គការទាំង៤នេះមានអាស័យដ្ឋាននៅទីនោះ។ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៤នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ…