ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់រាជធានីភ្នំពេញ
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមិនមែនមានយានយន្តរាប់សិប រាប់រយ និងរាប់ម៉ឺនគ្រឿងទៀតទេ គឺមាន រាប់លានគ្រឿង ធ្វើឲ្យចរាចរណ៍កកស្ទះខ្លាំង ដែលទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវក្រវាត់ក្រុងជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្នុងពេលឆាប់ៗខាងមុខ សម្តេច និងលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន នឹងអញ្ជើញ បើកការដ្ឋានសាង សង់ផ្លូវ៥១ តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ១។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យក្លាយជាក្រវាត់ក្រុងពិតប្រាកដនោះ កម្ពុជា ត្រូវការស្ពានពីរបន្ថែមទៀត។…