ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស កើន១ពាន់លានដុល្លារ, រដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្ម
FN ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William (Bill) Jesse Longhurst បានអះអាងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត លើស១,០០០លានដុល្លារ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសស្ថានទូតប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៩២ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់ជួររាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។ តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាងអង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។ បើតាមលោក William (Bill) Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែលរដ្ឋាភិបាលអង់គ្លេស…